ជ្រើសរើសភាសា: Khmer Khmer English English
ប្រធានគណៈកម្មការប្រតិបត្តិ បានរៀបចំកិច្ចប្រជុំគណៈកម្មការប្រតិបត្តិដើម្បីប្រកាសសមាសភាពនៃគណៈកម្មការប្រតិបត្តិថ្មីនិងពិនិត្យវឌ្ឍនភាពគិតត្រឹមខែសីហា ឆ្នាំ២០២៦
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ ២០២៦

ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦
គណៈកម្មការប្រតិបត្តិនៃសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (សហវ.) ដឹកនាំដោយឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគ.ល.ក. និងជាប្រធានគណៈកម្មការប្រតិបត្តិ បានរៀបចំកិច្ចប្រជុំគណៈកម្មការប្រតិបត្តិដើម្បីប្រកាសសមាសភាពនៃគណៈកម្មការប្រតិបត្តិថ្មីនិងពិនិត្យវឌ្ឍនភាពគិតត្រឹមខែសីហា ឆ្នាំ២០២៦ នៃការអនុវត្តផែនការសកម្មភាពរបស់សមាគម ព្រមទាំងកំណត់ទិសដៅការងារបន្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកគណៈកម្មការប្រតិបត្តិនៃសមាគមសង្គហៈមិត្ត សហវ. ។

ព័ត៌មានទាក់ទង